គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ លទ្ធផលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ បម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាល អគ្គនាយកដ្ឋាន អង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សម្រេចបានសរុបចំនួន ៥២,១០៥រូប ស្មើនឹង ៨៣% នៃចំនួនថ្នាក់ដឹកនាំ និងមន្ត្រីរាជការសរុបចំនួន ៦២,៥៨៣រូប។ 

សូមបញ្ជាក់ផងដែរថា ចំនួនថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារដែលមិនទាន់បានចាក់វ៉ាក់សាំង មានចំនួន ១០,៤៧៨រូប ស្មើនឹង១៧% ក្រសួងមហាផ្ទៃកំពុងតែបន្តយុទ្ធនាការចាក់វ៉ាក់សាំងជូនជាបន្តទៀតឲ្យបានសម្រេច១០០% ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ