រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានចុះជួបសួរសុខទុក្ខជាមួយអ្នកជំងឺដែលមានការលើកឡើងក្នុងបណ្តាញសង្គម និងព័ត៌មានថា ពេទ្យទារថ្លៃខ្ពស់ពេក ដើម្បីប្រគល់ថវិកាជូនគាត់វិញ ជនរងគ្រោះទាំងពីរស្នាក់នៅផ្ទះជួលរួមគ្នា។

លោកស្រី ឱ វណ្ណឌីន  អ្នកនាំពាក្យក្រសួងសុខាភិបាល និងក្រុមការងារនៅ ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ បានជួបជាមួយអ្នកជំងឺ ប្រគល់ថវិកាជូនគាត់វិញ ជនរងគ្រោះទាំងពីរស្នាក់នៅផ្ទះជួលរួមគ្នា ជាមួយលោក សុំ សុខណា ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្អូនថ្លៃ ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពួកគាត់ទាំងពីរនាក់នោះ មានឈ្មោះ ម៉ា រ៉ាវី ភេទស្រី អាយុ៤១ឆ្នាំ (ជាប្រពន្ធ) និងឈ្មោះ មឿន សុភា អាយុ៤៣ឆ្នាំ រស់នៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ អ្នកទាំងពីរ ជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោងប្រមាណជា៥រសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥១( ជនរងគ្រោះ មិនចាំទីតាំង)។

ទន្ទឹមនឹងនោះក្រសួងសុខាភិបាល ក៏បានចេញលិខិតព្រមាន ដល់មន្ទីរ សម្រាកពេទ្យសុធារិទ្ធបែកចាន ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រួចហើយដែរ ខណៈគ្រាន់តែឡានសង្គ្រោះបន្ទាន់ដឹកយកសេវា ១០០ដុល្លារ ព្យាបាលមួយភ្លែតយក ៣៧០ដុល្លារនោះ៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ