ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដោយបញ្ជាក់ពីលទ្ធផលនៃការធ្វើតេស្ត លើសំណាក់របស់បុរសជនជាតិហុងគ្រីថា ពិតជាមានផ្ទុកវីរុសកូវី១៩ ប្រាកដមែន។
ក្រសួងបញ្ជាក់ថា បច្ចុប្បន្នបុរសជនជាតិហុងគ្រី ដែលរកឃើញផ្ទុកវីរុសកូវិដ១៩នេះ កំពុងដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រួចរាល់ផងដែរ ខណៈក្រុមការងារសុខាភិបាល កំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ ជាមួយបុរសជនជាតិហុងគ្រីនេះ បន្តទៀត។
សូមជម្រាបថា គិតត្រឹមម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញ អ្នកមានវីរុសកូដ-១៩ មានចំនួនសរុប២៧៦នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៧៤នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០១នាក់ និងនៅមន្ទីរពេទ្យខេត្តសៀមរាបចំនួន ០១នាក់៕SP