ចម្លាក់ប្រអប់ព្រះហស្ថព្រះពុទ្ធរូបខាងឆ្វេងមួយធ្វើអំពីថ្មភក់ ត្រូវបានប្រទះឃើញនៅ ក្នុងព្រៃខាងត្បូង ចម្ងាយប្រហែល៣០០ម៉ែត្រពីប្រាសាទបាយ័ន្ត។ ចម្លាក់នេះមានទំហំបណ្តោយ០.៩៥ម៉ែត្រ ទទឹ ង០.៤២ម៉ែត្រ និងកម្រាស់០.២៤ម៉ែត្រ។ ចម្លាក់ស្ថិតនៅក្នុងសភាពហាក់មិនទាន់ ឆ្លាក់រួចរាល់ត្រឹមត្រូ វនៅឡើយទេ ដោយឃើញមានស្នាមមុខពន្លាក និងមិនទាន់ខាត់រំលីងនៅឡើយ។ នេះបើយោងតា មការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា។
លោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គ រនិងបុរាណវិទ្យាបង្ការ បានបញ្ជាក់ថា ចម្លាក់ដែលមានត្រឹមកដៃនិងម្រាមទាំង៥ ដែលលាផ្ងារ បាតដៃទៅលើនេះ គឺស្ថិតនៅក្នុងសម័យកណ្តាល ទំនងជាព្រហស្ថព្រះពុទ្ធបដិមាក្នុងកាយវិការភូមិស្ប ស៌មុទ្រា ឬហៅថាកាយវិការមារវិជ័យ ឬផ្ចាញ់មារ។ ទម្រង់កាយវិការនោះ ព្រះពុទ្ធទ្រង់គង់ភ្នែន ដោយយកព្រះហស្ថខាងស្តាំដាក់ផ្កាប់លើភ្លៅសំយ៉ុងម្រាមដៃចង្អុលទៅធរណី។ រីឯព្រះហស្ថឆ្វេង ដាក់នៅលើចន្លោះភ្លៅ ហើយលាផ្ងារបាតព្រះហស្ថទៅលើ។
លោកបន្ថែមទៀតថា ការសន្និដ្ឋានជាកាយវិការភូមិស្បស៌មុទ្រាបែបដូចនេះ គឺយោងទៅលើហេតុផល ដែលមានព្រះពុទ្ធបដិមាធំៗចំនួន២អង្គ ដែលស្ថិតនៅជុំវិញប្រាសាទបាយ័ន្តរួមមាន ព្រះអង្គឥន្ទ្រទេព និងព្រះអង្គងោក គឺសុទ្ធសឹងតែសង់ឡើងក្នុងទំហំធំ និងពីថ្មភក់ច្រើនដុំ ហើយស្ថិតនៅក្នុងកាយវិ ការភូមិស្បស៌មុទ្រាដូចគ្នា។ ជាមួយគ្នានេះ នៅបរិវេណដែលរកឃើញចម្លាក់នោះ គឺទំនងជាសំណង់ ខឿនព្រះពុទ្ធសាសនា ត្បិតគេសង្កេតឃើញមានថ្មសីមាមួយចំនួនផងដែរ។ យ៉ាងណាមិញ បើតាមការ ស្រាវជ្រាវ និងរូបថតពីលើអាកាសដែលថតដោយបច្ចេកវិទ្យា LiDAR ក៏បានរកឃើញស្លាកស្នាម ទីតាំង មនុស្សរស់នៅជាច្រើននៅក្នុងបរិវេណក្រុងអង្គរធំ ហើយសំណង់ទាំងនោះក៏រួមមាន ខឿនពុទ្ធសានា ជាច្រើនកន្លែង ដែលសង់ពីថ្មភក់ និងថ្មបាយក្រៀមនៅបរិវេណនោះ។
បើតាមអាជ្ញាធរជាតិអប្សរា បច្ចុប្បន្នចម្លាក់ប្រអប់ព្រះហស្ថនេះ ត្រូវបានក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ សហការណ៍ជាមួយ ស្ថាបន័មានសម្ថកិច្ចនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ព្រមទាំងមន្ត្រីអភិរក្សប្រាសាទ បានធ្វើកំណត់ហេតុប្រគល់ទទួលនិងដឹកយកទៅរក្សាទុកនៅមជ្ឈមណ្ឌលអជ្ញាធរជាតិអប្សរាហើយ ដើម្បីចុះបញ្ជី និងរក្សាទុករង់ចាំការជួសជុលនៅថ្ងៃអនាគត៕SP