កម្ពុជាក្នុងឆមាសទី១ នៃឆ្នាំ២០២០នេះមាន អគ្គីភ័យកើតឡើង ៦៩១លើកលើ ៤២៩លើកបើធៀបនឹងឆ្នាំ២០១៩ កើនឡើង ២៦២លើកមានអ្នកស្លាប់១១ នាក់ និងរបួស ២៨នាក់ និងឆេះផ្ទះរបស់ប្រជាពលរដ្ឋ៥១៤ខ្នង តូបលក់ដូរ២២៥តូប នេះបើតាមការឱ្យដឹងរបស់ លោក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាល បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។

ចំណុចដែលគួរឱកត់សម្គាល់លោក នេត វន្ថា បានលើកឡើងថា សម្រាប់នៅក្នុងខែកក្កដានេះដែរមានករណីគ្រោះអគ្គិភ័យដល់ទៅ៣០លើក បណ្តាលឱ្យមានអ្នកស្លាប់៥អ្នកនឹងរបួស៧នាក់។

លោកបានបន្ថែមថា កត្តាដែលជំរុញឱ្យមានអគ្គិភ័យនេះកើតឡើងដោយសារតែ ចរន្តអគ្គីសនីចំនួន៤១% ដោយការប្រើប្រាស់ភ្លើងទៀន ធូប ឧបករណ៍ ឧស្ម័ចំហេះផ្សេងៗ ចំនួន៣៩% និងគ្មានមូលហេតុចំនួន២០%។ហើយសម្រាប់រាជធានីខេត្តដែលកើតមានគ្រោះអគ្គីភ័យកើតឡើងច្រើនជាងគឺ នោះគឺរាជធានីភ្នំពេញកើតឡើង ៧១លើក ខេត្តកណ្តាល៦៩លើក ខេត្តសៀមរាប ៦៩លើក៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ