ក្រសួងអប់រំផ្អាកបណ្ណោះអាសន្នវិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំពេញថ្មី និងសាលា SIS សាខាឡាក់គីស្តារ
4 ឆ្នាំ មុន
ក្រសួងអប់រំសម្រេចផ្អាកជាបណ្តោះអាសន្ន វិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ SIS និងស្នើឲ្យសិស្សានុសិស្សនៃសាលាទាំងពីរ មកធ្វើតេស្តយកសំណាកនៅវេលាម៉ោង៩ព្រឹ កថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ការផ្អាកនេះគីចាប់ពីពេលជូនដំណឹងនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី និងស្នើដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ អាណាព្យាបាលសិស្សទាំងអស់សហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍៕