ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ជូនពរឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរប្រកបដោយសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលនេះ លោក ម៉ាសាហ៊ីរ៉ូ មិកាមិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានជូនពរឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ នៅពេលជួបជុំគ្រួសារ។
តាមរយៈវិដេអូលោក ម៉ាសាហ៊ីរ៉ូ មិកាមិ បង្ហោះនៅលើហ្វេសប៊ុករបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ថា «ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខ្ញុំសូមជូនពរ លោក-លោកស្រី សប្បាយរីករាយ និងជួបជុំក្រុមគ្រួសារ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព»។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិខ្មែរយ៉ាងល្អផូរផង់ ដែលប្រជាជនខ្មែរ តែងតែប្រារព្ធធ្វើតាមបវេណីព្រះពុទ្ធសាសនាតាំងពីយូរលង់ណាស់មកហើយ ជាទូទៅ ពុទ្ធសាសនិកតែងតែនាំគ្នាប្រតិបត្តិធ្វើតាមទីវត្តអារាម គ្រប់ទីកន្លែងនៅទូទាំងប្រទេស គឺចាប់ផ្ដើមប្រារព្ធឡើងពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។ ក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ឧបការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានរំលាយក្ខន្ធទៅលោកខាងមុខ និងបានជាចំណែកសម្រាប់កសាងនូវបុណ្យកុសលសម្រាប់ពេលបច្ចុប្បន្ន និងតទៅថ្ងៃអនាគត់រៀងៗខ្លួនផងដែរ៕EB