រដ្ឋបាលខេត្តកំពង់ចាម បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន១៩នាក់ និងមានករណីជាសះស្បើយចំនួន ២៧នាក់
ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តយកសំណាកលើកម្មករ-កម្មកការិនីពលករចំណូលស្រុក និងអ្នកសង្ស័យ ចំនួន៦២៨នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ១៩ ចំនួន១៩នាក់។មន្ទីរសុខភិបាលនៃរដ្ឋបាលខេត្តបញ្ចូលអ្នកជំងឺទាំង១៩នាក់ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដល់ផ្ទាល់ និងដោយប្រយោលនឹងអ្នកជំងឺកូវីដ១៩ ខាងលើបន្ថែមទៀត។
រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើទៅពិនិត្យសុខភាព និងយកសំណាក់នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនមូលដ្ឋានបន្ទាន់ ។
ដោយឡែកករណីអ្នកជាសះស្បើយក្នុងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានចំនួន២៧នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលចំនួន៤២៤នាក់ ។អ្នកជំងឺទាំង២៧នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន០២ដង និងត្រូវបាន អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ ៕SP