ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ ជាមួយទុនវិនិយោគប្រមាណ១០លានដុល្លារ។
យោងតាមហ្វេសប៊ុកផ្លូវការរបស់ CDC ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ៖
១- “LAK SUN (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជៃតាកូន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន១៩៧កន្លែង។
២- “SINOKH PERFECT GARMENT CO., LTD” គម្រោងបង្កើតរោង ចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគ ប្រមាណ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន១.៥៣៣កន្លែង។
ដោយឡែកតាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម និងសម្ភារតុបតែងលម្អធ្វើអំពីឈើរបស់ក្រុមហ៊ុនDONGNAN (CAMBODIA) WOOD CO., LTD គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន ដែលមានទីតាំង វិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌានចេជាងហ្គរ័ជី ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន២២០កន្លែង៕SP