កម្មកររោងចក្រ JHចំនួន២៣៧នាក់មានវិជ្ជមានកូវិដ១៩ក្នុងចំណោមកម្មករដែលបានធ្វើ តេស្ត៩៦៤នាក់ នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣
3 ឆ្នាំ មុន
ភ្នំពេញ៖ មន្រ្តីក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣ លោកឧត្តមបានប្រាប់PNN នៅព្រឹកថ្ងៃទី២៩ មិថុនា ២០២១នេះថា កាលពីល្ងាចម្សិលមិញអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ៣ បានរៀបចំអោយក្រុមគ្រូពេទ្យ TYDAមកយកសំណាកកម្មករ រោងចក្រ JHស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ចំនួន ៨១៧នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមាន២១៣នាក់ ។
សូមជម្រាបថាកាលពីចុងសប្តាហ៍កន្លងទៅក្រុមគ្រូពេទ្យបានយកសំណាកកម្មករនៅរោងចក្រខាងលើនេះ បានចំនួនជាង៩០នាក់រួចម្តងហើយ ក្នុងនោះរកឃើញអ្នកវិជ្ជមានចំនួន២៤នាក់ ៕ SP