បញ្ហាស្នាមជាំពណ៌ស្វាយកើតឡើងនៅលើស្បែកញឹកញាប់ ទោះបីជាវាកើតឡើងហើយរលុបបាត់ទៅវិញដោយខ្លួនឯងក៏ដោយ តែមិនគួរព្រងើយកន្តើយនឹងវាឡើយ ព្រោះអាចជាសញ្ញាព្រមានពីបញ្ហាសុខភាព កំពុងតែស្ថិតនៅក្នុងដំណាក់កាលគ្រោះថ្នាក់។
នៅក្នុងនោះ៖ កោសិកាឈាមក្រហមមានកម្រិតទាប ស្បែកឡើងជាំដុំៗមានពណ៌ស្វាយ អាចជាសញ្ញាមួយបង្ហាញថា អ្នកកំពុងតែមានបញ្ហាប្លាកែត។
ជំងឺឈាម ជំងឺស្លេកស្លាំងមិនមែនជាបញ្ហាដែលពិបាកព្យាបាលនោះទេ តែប្រសិនបើអាការៈដទៃទៀតដូចជា ការហូរឈាមតាមច្រមុះ ការហូរឈាមច្រើនហួសបន្ទាប់ពីការវះកាត់ អ្នកអាចនឹងកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
បញ្ហាថ្លើម ការខូចសរីរាង្គថ្លើមនឹងជះឥទ្ធិពលដល់បរិមាណប្លាកែត ដែលចាំបាច់សម្រាប់កំណក់ឈាម។ ចំនួនប្លាកែតទាប អាចបណ្តោលឲ្យមានស្នាមជាំលើស្បែក។
មហារីកឈាម ស្នាមជាំពណ៌ស្វាយដែលលេចឡើងនៅលើស្បែក អាចជាសញ្ញានៃជំងឺមហារីកឈាម ផងដែរ។ យ៉ាងណាក៏ដោយ ដើម្បីបញ្ជាក់មូលហេតុនៅពីក្រោយស្នាមជាំពណ៌ស្វាយនេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានដំណោះស្រាយដ៏ត្រឹមត្រូវនិងទាន់ពេលវេលា៕