ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនកម្មករប្រមូលសំរាម ក្នុងចំណោមអាទិភាព។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រ សួងសុខាភិបាលនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្រសួងសុខាភិបាល បានណែនាំទៅគណៈអភិបាលខេត្ត គណៈអភិបាលក្រុង/ស្រុក/ខណ្ឌ គណៈកម្ម ការភូមិ-ឃុំ-សង្កាត់ រៀបចំចាត់ចែងកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ ដែលមានអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃផ្សាយដំណឹ ងនេះតទៅ នៅតាមទីតាំងដូចខាងក្រោមនេះ៖

១៖ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ

២៖ មន្ទីរពេទ្យបង្អែកព្រែកព្នៅ

៣៖ មន្ទីរពេទ្យបង្អែកច្បារអំពៅ

៤៖ មន្ទីរពេទ្យបង្អែកដង្កោ

៥៖ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ

៦៖ មន្ទីរពេទ្យបង្អែកចតុមុខ

៧៖ មន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ

៨៖ មន្ទីរពេទ្យបង្អែកពោធិចិនតុង។

នៅក្នុងសេចក្តីជូនដំណឹងដដែលនេះ ក្រសួងបានក្រើនរំលឹកដល់គណៈអភិបាលរាជធានី ខេត្ត ដែលក្រ សួងបានកំណត់ទីតាំងចាក់វ៉ាក់សាំងរួចហើយនោះ បន្តការងារចាក់វ៉ាក់សាំងជូនប្រជា ជនតាមក្រុ មមនុស្ស នៅរៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់ សម្រាកផ្លូវការ) ចាប់ពីម៉ោង ០៨ :០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីល្ងាច (ដោយសម្រាកពិសាអាហារថ្ងៃត្រង់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៤:០០នាទី)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ