រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានដាក់ចេញវិធានការរដ្ឋបាលផ្អាកការជួបជុំ ផ្អាកសកម្មភាពអាជីវកម្មដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ហាងលក់ភេសជ្ជៈ (គ្រឿងស្រវឹង) ដែលបើកបម្រើអតិថិជន ត្រូវផ្អាកទទួលភ្ញៀវជាបណ្ដោះអាសន្ន ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។

ការដាក់ចេញវិធានការរដ្ឋបាលនេះ គឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានអះអាងថា រាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សត្រូវបានលើកលែងក្នុងករណីចាំបាច់ដូចខាងក្រោម៖

-ទី១៖ សកម្មភាពអាជីវកម្មតាមភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត អាចបម្រើសេ វាកម្មជា លក្ខណៈវេចខ្ចប់

-ទី២៖ ការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា

-ទី៣៖ ការរៀបចំពិធីបុណ្យសព ដោយគោរពតាមវិធានសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច

-ទី៤៖ ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារថែរក្សាសង្គ្រោះបន្ទាន់ផ្សេងទៀត

ទី៥៖ ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបំពេញភារកិច្ច ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

គួរជម្រាប ខេត្តកំពង់ស្ពឺ ជាខេត្តទី២ហើយ ដែលបានដាក់ចេញនូវវិធានការបណ្ដោះអាសន្ននេះ ដើម្បីទប់ស្កា ត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពីរាជធានីភ្នំពេញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ