ក្នុងរយៈពេល២៤ម៉ោង ឥណ្ឌូនេស៊ីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ២០,៧០៩ករណី និងស្លាប់ ១,៤៧៥នាក់
3 ឆ្នាំ មុន
ហ្សារកាតា៖ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនករណីឆ្លងកូវីដ១៩ នៅ ទូទាំងប្រទេសត្រូវបានកត់ត្រាចំនួន ២០,៧០៩ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ និង ស្លាប់ ចំនួន ១,៤៧៥នាក់ទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅ យប់ថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១។
ក្នុងថ្ងៃជាមួយគ្នានេះ អ្នកជំងឺចំនួន ៤៤,៩៥៩នាក់ ក៏ត្រូវបានប្រកាសឲ្យដឹងថា បានជាសះស្បើយឡើងវិញផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃចន្ទនេះឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដ១៩ សរុបកើនដល់៣,៦៨៦,៧៤០ករណី ក្នុងនោះស្លាប់ ១០៨,៥៧១នាក់ និងជាសះស្បើយឡើងវិញមានចំនួន ៣,១២៩,៦៦១នាក់៕Sp