ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ឲ្យដឹងថា ក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ចំណែកឯអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ ខណៈអ្នកកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យនៅសល់១០នាក់ដដែល។
សូមជម្រាបថា គិតថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៣នាក់ (ស្ត្រី៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៦៣នាក់ (ស្រី៥៤នាក់ និងបុរស២០៩នាក់) និងអ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន១០នាក់៕SP