របាយការណ៍ស្តីពីស្ថានភាពផ្ទៃដីប៉ះពាល់និងខូចខាតដំណាំស្រូវដំណាំស្រូវរដូវវស្សាឆ្នាំ២០១៩ ដល់ថ្ងៃទី២កញ្ញា ឆ្នាំ២០២០ ដែលសារព័ត៌មានថ្មីៗទទួលបានពីលោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម នាព្រឹកថ្ងៃទី៨កញ្ញា បានបញ្ជាក់ថា ក្នុងចំណោមស្រូវដែលរងប៉ះពាល់ទាំងជាង១៣ម៉ឺនហិកតាខាងលើនេះ មាន៧ ៦៨៥ហិកតា បានខូចខាត។
ខេត្តទាំង១០ដែលមានផ្ទៃដីដំណាំស្រូវកំពុងរងផលប៉ះពាល់ និងខូចខាតនោះមាន៖ ខេត្តបន្ទាយមានជ័យ មានជាង៨ម៉ឺនតោន, កំពង់ធំមានជាង២,២ម៉ឺនហិកតា, ព្រៃវែងមានជាង១,៨ម៉ឺនហិកតា , សៀមរាបមានជិត៦ពាន់ហិកតា, កំពង់ចាមមានជិត៥ពាន់ហិកតា, កណ្តាល មានជាង១ពាន់ហិកតា, ត្បូងឃ្មុំ មាន៥៧៥ហិកតា, កែប មាន៣០១ហិកតា, កំពង់ឆ្នាំង មាន២៨៦ហិកតា និងមានស្វាយរៀង មាន៥០ហិកតា៕SP