ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងប្រទេសសម្រេចបាន ១,៣៧៦,៤៥៨ហិកតា ស្មើនឹង៥៣.១៨% នៃផែនការចំនួន ២,៥៨៨,១ ៣០ហិកតា។

លោករៀបរាប់ថា ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងប្រទេសមាន ស្រូវស្រាល ចំនួន ៤៩១,០៩០ហិកតា,ស្រូវកណ្តាលចំនួន ៥៩៤ ៩២២ហិកតាស្រូវធ្ងន់ចំនួន ២៤៧ ៤១៣ ហិកតា ,ស្រូវចម្ការចំនួន១១ ៧១៧ ហិកតា ស្រូវឡើងទឹកចំនួន៣១ ៣១៦ ហិកតា។

ចំណែក ដំណាំឧស្សាហកម្មវិញការបង្កបង្កើនផលសម្រេចបាន ៥៥៤ ១៥១ ហិកតា ស្មើនឹងផែនការ ៨៧៥ ២០០ ហិកតា ក្នុងនេះមាន៖ពោតក្រហម ៧៨ ៣៣៦ ហិកតា,ដំឡូងមីចំនួន ៤៣៨ ២១៧ ហិកតា សណ្តែកបាយចំនួន១៣ ៥២៦ ហិកតាសណ្តែកដីចំនួន៣ ២៩០ ហិកតា, សណ្តែកសៀងចំនួន១ ២៣១ ហិកតា និងអំពៅចំនួន ៩ ៩៧៧ ហិកតា ។

ជាងនេះទៅទៀត ការនាំចេញផលិតផលកសិកម្មវិញ ក្នុងរយៈពេល៥ខែ ក្រសួងកសិកម្មពិនិត្យឃើញថា មានការកើនឡើងល្អប្រសើរ លើលែងតែម្សៅដំឡូងមីតែប៉ុណ្ណោះ។ចំពោះបរិមាណនៃការនាំចេញសរុប សម្រេចបាន ៣,២៤១,៥២៩តោន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ