ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកឡើងថា ការនាំស្រូវចេញពីកម្ពុជា ទៅកាន់វៀតណាម នៅតាមច្រកសំខាន់ៗ តាមបណ្តាខេត្តជាប់ព្រំប្រទល់ដែនកម្ពុជាមកទល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ១ ៥៣៦ ៣៥០ តោន ។ នេះបើតាមលោកបង្ហាញក្នុងហ្វេសប៊ុកនៅថ្ងៃ១៣ វិច្ឆិកា។
លោកបន្តថា ជាពិសេសក្នុងរយៈពេលមួយថ្ងៃកាលពីថ្ងៃ១២ វិច្ឆិកា នាំចេញបានចំនួន ២២ ១៣១ តោន ។
លោកថា ចំពោះសកម្មភាពនាំចេញស្រូវរបស់កម្ពុជា ទៅកាន់វៀតណាមសម្រាប់ខេត្តខេត្តព្រៃវែង មានបរិមាណសរុបចំនួន ១០ ៥២៤ តោន ក្នុងមួយថ្ងៃ។
ចំពោះតំលៃស្រូវ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម ៖ ១ -ស្រូវផ្ការំដួលសើម ១១៣០ រៀល/គក្រ , ២-ស្រូវ OM5451 ៩១០ រៀល/គក្រ និង៣ -ស្រូវអីអ៊ែ504 ៩២០រៀល/គក្រ៕EB