កណ្ដាល៖ រដ្ឋបាលខេត្ដកណ្ដាលបានដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន សម្រាប់ អនុវត្ដទៅ លើការ លក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ ភេសជ្ជៈគ្រប់ប្រភេទ ប៉ុន្ដែអាចប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់បាន។
វិធានការបណ្ដោះអាសន្ននេះចាប់ផ្ដើមអនុវត្ដពីថ្ងៃទី១២ដល់១៨ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩។ នេះបើតាមសេចក្ដីសម្រេចចេញកាលពីថ្ងៃទី១២មេសា។
សេចក្ដីសម្រេចដដែលបញ្ជាក់ទៀតថា មន្ទីរទេសចរណ៍ខេត្ដ មន្ទីរពាណិជ្ជកម្ម ស្នងការដ្ឋាននគរបាលខេ ត្ដ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដ រដ្ឋបាលស្រុក ក្រុង ឃុំសង្កាត់ ត្រូវចុះពិនិត្យមើលគោ លដៅដែ លបានរៀបរាប់ខាងលើ។ ចំពោះបុគ្គលឬនីតិបុគ្គលទាំងឡា យណាដែលមិនអនុវត្ដ តាមនឹងត្រូវទទួល ទោស ដូចមានកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ជាធរមាន៕SP