អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យទីតាំងវិទ្យាល័យ ជា ស៊ីមសាមគ្គី ដើម្បីយកធ្វើជាកន្លែងសម្រាកព្យាបាលអ្នកមានជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ក
3 ឆ្នាំ មុន
ភ្នំពេញ៖ បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងតែទទួលរងនូវការរីករាលដាលជំងឺកូវីដ១៩ យ៉ាងខ្លាំង ដោយករណីឆ្លងប្រចាំថ្ងៃហាក់បន្ដកើនឡើងជាលំដាប់ ដែលបណ្ដាលឱ្យទីតាំងសម្រាប់ ដាក់សម្រាកព្យាបាល អ្នកជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័កចាប់ផ្តើមមានកំណត់។
ដូចនេះហើយ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យទីតាំងវិទ្យាល័យ ជា ស៊ីម សាមគ្គី ដើម្បីយកធ្វើជាកន្លែងសម្រាកព្យាបាលអ្នកមានជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ក ដោយក្នុងនោះរដ្ឋបាលរាជធានីភំ្នពេញបានរៀបចំយកចំនួន៣អគារ ស្មើនឹង៣៤បន្ទប់ក្នុងមួយបន្ទប់ដាក់បានចំនួន៧នាក់៕