ខេត្តតាកែវ៖ លោក សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២១ បានអមដំណើរ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ចុះទៅត្រួតពិនិត្យ សំណេះសំណាលសាកសួរសុខទុក្ខព្រមទាំងណែនាំអោយបង្កើនការរឹតបន្តឹងការយាមល្បាតដល់កងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ 

សូមជម្រាបថា ក្នុងការចុះត្រួតពិនិត្យកងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន មានការចូលរួមពី លោកមេប៉ុស្តិ៍នគរបាលការពារព្រំដែនកំពង់ក្រសាំង លោកមេប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកអធិការនគរបាលស្រុកបូរីជលសារ និងលោកអធិការនគរបាលស្រុកកោះអណ្ដែត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ