នៅលើបណ្តាញសង្គមផ្ទាល់របស់ លោកស្រី ហ៊ុន ស៊ីណាត បានបង្ហោះសារមួយ រិះគន់ចំៗទៅលើចំណាត់របស់សមត្ថកិច្ចលើការប្រកាសឲ្យផ្អាកការឃាត់ម៉ូតូធំដែលបានកែច្នៃបំពង់ស៊ីម៉ាំង បង្កសំឡេងឮរំខានទៅដល់អ្នកដទៃ ដោយលោកស្រីបានរិះគន់ថា  ” មិនមែនលើកទី១ទេ ដែលការងារធ្វើមិនច្បាស់លាស់ធ្វើឲ្យតែរាស្ត្រក្ដៅក្រហាយ។ម្យ៉ាងទៀតអាសំឡេងឮហ្នឹងវាមិនងាប់ដូចគ្រឿងញៀនទេនាំគ្នាចាប់អាគ្រឿងញៀនទៅពេលនេះពេញវាលស្រែកូនខ្មែរបន្តិចទៀតងាប់អស់ហើយអស់លោកអើយ។

ចំពោះការរិះគន់របស់លោកស្រីធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនបង្ហាញការថ្នាំងថ្នាក់ចិត្តទៅលើសមត្ថកិច្ចដែលចុះទៅអនុវត្តបទបញ្ជា ដោយមន្ត្រីមួយចំនួនបានអនុវត្តលើសការណែនាំក្រោយចូល ចាប់ម៉ូតូធំរបស់ពលរដ្ឋដល់ក្នុងផ្ទះតែម្តង។

គួររំលឹកផងដែរថា ដោយសារតែការថ្នាំងថ្នាក់លើបញ្ហានេះ កាលពីពេលកន្លងទៅ លោក ស ថេតអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានចេញបទបញ្ជាដល់កម្លាំងនគរបាលទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវផ្អាកសកម្មភាពចាប់ម៉ូតូធំ ដែលមានបំពង់ស៉ីម៉ាំងលឺខ្លាំងជបណ្ដោះអាសន្ន បន្ទាប់ពីមានមន្ដ្រីខ្លះ អនុវត្តលើសការណែនាំ។ហើយការផ្អាកបណ្ដោះអាសន្ននេះ រង់ចាំទទួលបញ្ជាថ្មីពី លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីចៀសវាង នូវការថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ព្រោះម៉ូតូខ្លះមិនបានកែច្នៃ ពោលមានសំណុំដើមមកពីរោងចក្រតែម្ដង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ