រដ្ឋបាលរាជធានីភ្នំពេញរកឃើញទីតាំងរហូតដល់៦២កន្លែង ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ»
3 ឆ្នាំ មុន
(ភ្នំពេញ)៖ គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តរកឃើញទីតាំង ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» រហូតដល់៦២ទីតាំងហើយ។
សូមជម្រាបថា ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំលឹក សូមបងប្អូនប្រជាពលរដ្ឋទាំង អស់នៅទូទាំងប្រទេស និងជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវប្រកាន់យកនូវការប្រុង ប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឲ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា៕