អាជ្ញាធរខេត្តព្រះសីហនុ ផ្អាកសកម្មភាពអាជីវកម្ម ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២០ កុម្ភ:»ចំនួន១៦ទីតាំងហើយ
4 ឆ្នាំ មុន
រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២១ នេះ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើជនបរទេស និងជនជាតិខ្មែរដែលពាក់ព័ន្ធព្រឹត្តិការណ៍«សហគមន៍ ២០ កុម្ភ:»ក្នុងខេត្តព្រះសីហនុ មានវិជ្ជមានវីរុសកូវីដ-១៩ កើនឡើងដល់ចំនួន៣០នាក់។ នេះបើយោងតាមសេចក្ដីអំពាវនាវលើកទី៣ របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍ម្សិលមិញ។
រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា រដ្ឋបាលខេត្ត បានសម្រេចផ្អាកសកម្មភាពអាជីវកម្មលើ ទីតាំងពាក់ព័ន្ធចំនួន១៦កន្លែង ស្ថិតនៅក្នុងក្រុងព្រះសីហនុ។ ក្នុងនោះដែរ ក៏មានម្ចាស់ទីតាំងអាជីវកម្មមួយចំនួន បានស្ម័គ្រចិត្តផ្អាកដំណើរការ អាជីវកម្មរបស់ខ្លួន និងរៀបចំធ្វើចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល រួមមាន៖ សណ្ឋាគារចំនួន១០ទីតាំង, កាស៊ីណូចំនួន៦ទីតាំង, រមណីដ្ឋាន១កន្លែង, ភោជនីយដ្ឋាន១កន្លែង, និងទីតាំងគុជអាស៊ី១កន្លែង៕