ជាទូទៅ ការអានសៀវភៅគឹជាទម្លាប់មួយដែលមនុស្សគ្រប់វ័យតែងតែមាន មិនថាពួកគេចំណាយពេលអានតិចឬច្រើននោះទេ ហោចណាស់ក៏អ្នកខ្លះអាចឆ្លៀតពេលអានបាន១០ ទៅ ២០នាទីក្នុងមួយថ្ងៃ ឬក៏ច្រើនជាងនេះទៅតាម ចំណង់ចំណូល ចិត្តរបស់អ្នកទាំងនោះ។ ដូច្នេះ តើគួរអានសៀវភៅនៅពេលណា ដែលជាពេលសាកសមបំផុតនោះ?
១)បន្ទាប់ពីភាពហត់នឿយ
ជាការពិតណាស់បន្ទាប់ពីការនឿយហត់អស់រយៈពេលជាយូរមកហើយនៅកន្លែងធ្វើការឬសាលារៀន វាចាំបាច់ក្នុងការធ្វើឱ្យចិត្តនិងរាងកាយអ្នកស្រស់ថ្លាហើយវិធីដ៏ល្អមួយដើម្បីធ្វើឱ្យមានភាពប្រសើរឡើង នោះគឺការចំណាយពេលអានសៀវភៅ។
២)ពេលធ្វើដំណើរ
នៅពេលធ្វើដំណើរ អ្នកប្រាកដជាមានពេលទំនេរ នៅលើរថយន្ត ឬនៅលើរថភ្លើង ដូច្នេះ វាជាការប្រពៃប្រសិនបើអ្នកចំណាយពេលអានសៀវភៅបណ្ដើរ ធ្វើដំណើរបណ្ដើរ ព្រោះនេះមិនមែនគ្រាន់តែជាឱកាសដ៏ល្អសម្រាប់ធ្វើដំណើរទេ តែវាក៏ជាពេលមួយដើម្បីក្រេបយកចំណេះវិជ្ជា សម្រាប់ជាចំណីខួរក្បាលផងដែរ។
៣)មុនពេលចូលគេង
មុនពេលអ្នកចូលគេង ដើម្បីគេងលក់ស្រួលអ្នកគួរចាប់កាន់សៀវភៅហើយអានវាបួន ទៅដប់ទំព័រ ដើម្បីបង្កើនការចងចាំ ក៏ដូចជាបង្កើនបញ្ញាស្មារតីមុនពេលចូលគេង។ តួយ៉ាង ការអានសៀវភៅក្នុងពេលរាត្រី គឺជាពេលវេលាមួយសម្រាប់អ្នកត្រូវការភាពស្ងប់ស្ងាត់ និងអាចផ្ចង់អារម្មណ៍បានមូលល្អជាងពេលថ្ងៃ។
ដូច្នេះ ប្រសិនបើអ្នកកំពុងស្វែងរកពេលវេលាល្អបំផុតដើម្បីអានសៀវភៅ អ្នកគួរចាប់ផ្ដើមជ្រើសរើសពេលវេលាមួយដ៏សាកសម សម្រាប់អ្នក ព្រោះគ្រប់ពេលគឺសុទ្ធតែមានតម្លៃ សម្រាប់អ្នកប្រសិនជាអ្នក ចំណាយពេលធ្វើរឿងដែលត្រឹមត្រូវ និងមានប្រយោជន៍សម្រាប់អភិវឌ្ឍសមត្ថភាពខ្លួនឯង៕SP