ខេត្តមណ្ឌលគីរីប្រកាសផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់កូវីដ១៩
4 ឆ្នាំ មុន
រដ្ឋបាលខេត្តមណ្ឌលគីរី ចេញលិខិតប្រកាសផ្អាជាបណ្តោះអាសន្ននូវការៀបចំពិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ឡើងគេហដ្ឋាន ពិធីបុណ្យទាន និងពិធីជួបជុំផ្សេងៗដែលមានលក្ខណៈប្រមូផ្តុំមនុស្សច្រើននៅគ្រប់មូលដ្ឋានក្រុង ស្រុក ឃុំ និងសង្កាត់ទូទាំងខេត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈត្រូវបានបញ្ចប់និងមានការជូនដំណឹងជាថ្មីពីរដ្ឋបាលខេត្ត។
ជាមួយគ្នានេះរដ្ឋបាលខេត្តបានបញ្ជាក់ផងដែរថា ចំពោះករណីបុណ្យសព អាចប្រារព្ធបានជាធម្មតាតាមប្រពៃណីប៉ុន្តែត្រូវធ្វើឡើងតែក្នុងរង្វង់សាច់ញាតិ ក្រុមគ្រួសារ ដោយត្រូវកាត់បន្ថយមនុស្សចូលរួមឱ្យនៅកម្រិតទាបបំផុត៕SP