ប៊ុលហ្គារី ៖ នៅថ្ងៃអង្គារនេះ យ៉ាងហោចណាស់មនុស្ស ៤៦នាក់បានស្លាប់ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសប៊ុលហ្គារី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានAljazeera ចុះផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ទូរទស្សន៍ NOVA បានផ្សាយថា រថយន្តក្រុងមួយគ្រឿង ដែល មានស្លាកលេខនៃប្រទេស North Macedonian បានឆាបឆេះ បន្ទាប់ពីបានបុករបាំងផ្លូវនៅលើផ្លូវ Highway មួយកន្លែង នៅភាគខាងលិចទីក្រុង Sofia ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៊ុលហ្គារី លោក Boyko Rashkov បាននិយាយថាក្មេងៗប្រហែល១២នាក់នៅលើឡានក្រុង ខណៈដែលអ្នកដំណើរ ៧ នាក់បានលោតចេញពីរថយន្ត ហើយត្រូវបានជួយសង្គ្រោះដោយបញ្ជូនទៅមន្ទីរពេទ្យនៅជិតនោះ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តថាសាកសពត្រូវបានឆេះ ហើយត្រូវបានក្លាយជាផេះ គាត់បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងនោះថា "រូបភាពនេះគួរឱ្យខ្លាច គួរឱ្យភ័យខ្លាច។ ខ្ញុំមិនដែលឃើញហេតុការណ៍បែបនេះពីមុនទេ" ៕SP