យ៉ាងហោចមនុស្សចំនួន១៨នាក់ស្លាប់ និង៣៣នាក់រងរបួសដោយសាររថយន្តក្រុងម៉ិកស៊ិករអិលធ្លាក់ពីលើច្រាំងថ្ម
ប្រេស៊ីល៖អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ ១៨ នាក់បានស្លាប់ និង៣៣នាក់បានរងរបួស នៅពេលដែលរថយន្តក្រុងមួយបានធ្លាក់ពីលើច្រាំងថ្មចោទមួយនៅភាគខាងលិចប្រទេសម៉ិកស៊ិក។
ការិយាល័យរដ្ឋអាជ្ញានៅទីក្រុង Nayarit ជាជារដ្ឋដែលឧបទ្ទវហេតុនេះបានកើតឡើង បាននិយាយថា រថយន្តនេះបានធ្លាក់ចុះប្រហែលជំរៅ ១៥ ម៉ែត្រ (៤៩,២១ ហ្វីត) ចុះទៅជ្រោះមួយ កាលពីយប់ថ្ងៃសៅរ៍ នៅលើផ្លូវហាយវេដែលតភ្ជាប់រដ្ឋធានី Tepic របស់រដ្ឋ និងគោលដៅទេសចរណ៍ Puerto Vallarta ។
ជាងនេះទៅទៀត ការិយាល័យរដ្ឋអាជ្ញាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកនៅលើ Twitter ថា "ចាប់តាំងពីពេលដំបូងមក យើងបានធ្វើការក្នុងលក្ខណៈសម្របសម្រួលជាមួយអាជ្ញាធរសហព័ន្ធ និងរដ្ឋនានា ដើម្បីផ្តល់ការយកចិត្តទុកដាក់ភ្លាមៗដល់ជនរងគ្រោះ" ។
គួរបញ្ជាក់ថា អាជ្ញាធរបានរាយការណ៍ថា មានស្ត្រី ១១នាក់ និងបុរស៧នាក់បានស្លាប់ ហើយយ៉ាងហោចណាស់មានអនីតិជន១១នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាល។ NR