មានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងបណ្តាញសង្គម ចំពោះការបោះពុម្ភសៀវភៅអក្សរឡាតាំងជាសំនៀងខ្មែរ ។ក្នុងនោះក៏មានម្ចាស់គណនីយហ្វេសបុកមួយរូប ឈ្មោះម៉ៃ វឌ្ឍនា កវីជនបទ បានសរសេរ ថា« ប្អូនគិតអី?ប្អូនៗជាទីស្រឡាញ់ ពេលដែលប្អូនបានបើកអានអក្ខរារបស់បង សូមប្អូនៗពិនិត្យសំណួរនេះឡើងវិញផង។ បងគ្មានចេតនាបង្អាក់ដំណើររបស់ប្អូនទេ តែបងហាក់សង្វេគចិត្តនៅពេលឃើញវត្តមានសៀវភៅប្រភេទនេះ ជាស្នាដៃដ៏កម្ររបស់ប្អូន លេចជារូបរាងឡើងក្នុងទឹកដីអង្គរនៃយើង»។

ក្រៅពីរិះគន់ ចំពោះការសរសេរបែបនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនទៀត បានបង្ហាញការងើយឆ្ងល់ថា តើការសរសេរអត្ថបទបែបនេះ មានការតួ្រតពិនិត្យពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធមុននិង អនុញ្ញាតអោយចេញ ផ្សព្វផ្សាយនឹងដាក់លក់ទៅអោយអ្នកអាន។

គួរបញ្ជាក់ថា អ្នកនិពន្ធសៀវភៅមួយក្បាលដែលធ្វើឱ្យមហាជនជាច្រើន ផ្ទុះការរិះគន់ជាច្រើននេះ មានឈ្មោះថា លី តារា លោកមានស្រុកកំណើតនៅ ខេត្តកំពង់ចាម ហើយ លោកបានបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសនៅឆ្នាំ២០១៥ និងមានគ្រឹះស្ថានបោះពុម្ពសៀវភៅផ្ទាល់ខ្លួន (DARA LY Books)ផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ