ភ្នំពេញ ៖ មហាជនកំពុងផ្តោតការរិះគន់កាន់តែខ្លាំងឡើង ក្រោយអ្នកគ្រប់គ្រងកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2022 បានឱ្យបេក្ខនារីបង្ហាញឈុតល្បែងស៊ីសង តំណាងក្រុងបាវិត និងក្រុងប៉ោយប៉ែត ហើយដើរបង្ហាញមុខរូបប្រាសាទអង្គរវត្ត ។

កម្មវិធីដែលមហាជនកំពុងផ្តោតការរិះគន់នេះ បានធ្វើនៅរាត្រីថ្ងៃទី ២៤ ខែ សីហា ម្សិលមិញ កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2022 បានបោះជំហានដល់វគ្គបង្ហាញឈុតតំណាង ខេត្ត-ក្រុង ដែលបំពាក់ទៅលើបេក្ខភាពទាំង 

ក្នុងចំណោមឈុតតំណាងខេត្ត-ក្រុងរបស់កម្ពុជាមួយចំនួនត្រូវបានទទួលការមិនពេញចិត្តពីទស្សនិកជន ហើយ និងមានឈុតតំណាងក្រុងបាវិត និង ក្រុងប៉ោយប៉ែត ដែលឈុតទាំងពីរនេះបានឆ្លុះបង្ហាញពីភាពមិនសមរម្យ រៀបរាប់ពីប្រភេទល្បែងស៊ីសង រហូតដល់មានសាធារណមតិផ្ទុះការរិះគន់យ៉ាងខ្លាំងដល់ម្ចាស់កម្មវិធី និង អ្នកច្នៃឈុតនេះ ដែលបណ្តោយឱ្យមានឈុតនេះកើតឡើង ហើយបង្ហាញជាសាធារណៈលើឆាក Miss Grand Cambodia ដែលមានរូបប្រាសាទអង្គរវត្តនៅពីក្រោយខ្នង ។

បើតាមទំព័រហ្វេសប៊ុកនានា បានសម្តែងការមិនពេញចិត្តផងដែរ ចំពោះទង្វើនេះ រហូតដល់បង្ហោះសារលើហ្វេសប៊ុកដាក់ចំៗឱ្យទៀតថា «យើងសូមសម្ដែងការមិនពេញចិត្តឈុតទាំង ២ នេះ ព្រះរាជាណាចក្រកម្ពុជាមិនបានរីកចម្រើនដោយសារល្បែងស៊ីសងទេ ហើយល្បែងស៊ីសង គ្មានកិត្តិយសជាអត្តសញ្ញាណតំណាងជាតិ តំណាងខេត្ត តំណាងឱ្យប្រជាជនកម្ពុជាទេ ។ ល្បែងស៊ីសងមិនមែនជាមោទនភាពនៃប្រទេសកម្ពុជាយើងទេ» ។

បើងាកទៅមើលមតិសាធារណជន ពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាមួយចំនួនធំ ក៏បានសម្តែងការមិនពេញចិត្តចំពោះកម្មវិធីដែលបណ្តោយឱ្យមានឈុតមិនស័ក្តិសមបែបនេះផងដែរ ។ ចំពោះរឿងនេះ បើងាកទៅមើលស្ថាប័ន Miss Grand Cambodia និង អ្នកគ្រប់គ្រងផ្ទាល់ នៅមិនទាន់មានប្រតិកម្មឆ្លើយតបអ្វីនៅឡើយទេ ខណៈរឿងដ៏កក្រើកនេះកំពុងផ្ទុះកំដៅរិះគន់ក្នុងបណ្តាញសង្គម ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ