អ្នកគ្រូអង់គ្លេស Melindaទទួលការរិះគន់ជាថ្មី ក្រោយលើកឡើងថាបើ“ចង់ជោគជ័យលឿនកុំទៅសាលានាំខាតពេល”
អ្នកគ្រូ Melindaដែលត្រូវគេស្គាល់ថាជាគ្រូបង្រៀនភាសាអង្លេសតាមអនឡាញ និងបណ្តាញសង្គម ពេលនេះផ្ទុះការរិះគន់ ដោយសាតែមានម្ចាស់គណនីម្នាក់ចេញមុខរិះគន់ចំៗ រហូតហ៊ានប្រើពាក្យថាមិនសមហៅគាត់ថាជាអ្នកគ្រូឡើយ។ម្ចាស់គណីហ្វេសបុកដែលមានឈ្មោះ Aron Bella បានសរសេរបន្តទៀតថា ៖ “ខ្ញុំសួរគាត់ថា តើដូចម្ដេចដែលហៅថាអ្នកគ្រូ ?គាត់ឆ្លើយមកវិញថា គាត់រៀនចប់ថ្នាក់ទី៩ តែចិត្តគាត់ធំហ៊ានចំណាយលុយ ១៥$ ទៅទិញសៀវភៅ business អ្នកជោគជ័យមកអាន គាត់ថែមទាំងបញ្ជាក់មកខ្ញុំទៀតថា បើអ្នកចង់រកលុយបាន ចង់ជោគជ័យលឿនកុំទៅសាលានាំខាតពេល សម័យនេះជាសម័យ youtube facebook tik tok instargram គេរកលុយបានដោយមិនបាច់ទៅរៀននៅសាលា។
១-គ្មានសញ្ញាប័ត្រ
២-ភាសានិយាយមិនសមរម្យ
៣-វេយ្យាករណ៍ភាសា English គាត់មិនត្រឹមត្រូវគាត់ពន្យល់ភាសា ស្ដង់ដា ក្លាយមកជាភាសាចាស់គំរិល ហើយអោយគេរៀននិយាយភាសា កាត់ ឬអាចហៅបានថាភាសាចឹញ្ចើមថ្នល់ ដែលខ្មែរយើងហៅថា (ពាល) ឬ(ទំនើង)ខ្ញុំនិយាយនេះមិនមែនចង់ចាប់កំហុសបងស្រីទេតែសូមបងស្រីកែសម្ដីខ្លះដែលនិយាយថារៀនក្នុងសាលាខាតពេលឬអត់ប្រយោជន៍នេះចេញ សូមកុំពង្វក់កូនខ្មែរអោយល្ងង់លែងស្គាល់សាលា ឬមិនអោយតំលៃសាលាបែបនេះ។
ខ្ញុំសូម report page បងស្រីម្នាក់នេះដោយសារគាត់ពង្វក់កូនខ្មែរតាមរយះវិស្ស័យស្រូបទាញ អោយស្អប់សាលា ឬ មិនអោយតំលៃការសិក្សា“។
ទាំងនេះគឺជាការបញ្ចេញមតិយោបល់ របស់ម្ចាស់គណីហ្វេសបុកដែលមានឈ្មោះ Aron Bella។ប៉ុន្តែកាលពីពេលកន្លងទៅ អ្នកគ្រូ Melinda ក៏ធ្លាប់ទទួលរងការរិះគន់ពី តារាហ្វេសបុកម្នាក់ផងដែរ គឺអ្នកនាងKa Ka KH ក្រោយពីអ្នកគ្រូរូបនេះ បានចេញវីដេអូបង្រៀនមួយ ដោយឲ្យឈប់ប្រើពាក្យថា«Hello» ព្រោះហួសសម័យហើយ៕SP