កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឃាត់ខ្លួនជនជាតិចិនម្នាក់ តាមសំណើរបស់ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ពីបទ មនុស្សឃាតនៅប្រទេសចិន។

ប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៣នឹង០៥នាទី។

បើតាមការឱ្យដឹងរបស់ សមត្ថកិច្ច ជនជាតិចិន ឈ្មោះ HUANG CHENYANG ភេទប្រុស ឆ្នាំកំណើត១៩៩៨ ជននេះត្រូវបានឃាតខ្លួននៅសណ្ឋាគារអូរឫស្សីទី១ ដោយសម្ភារដកហូតរួមមាន៖១-ទូរស័ព្ទដៃ ចំនួន០៣គ្រឿង, ២-Ipad ចំនួន០១គ្រឿង,៣-វ៉ាលី ចំនួន០២វ៉ាលី, ៤-ចិញ្ចៀន(ពណ៌លឿង) ចំនួន១៧វង់, ៥-កាបូបខ្មៅ ចំនួន០១កាបួប (គ្មានអីវ៉ាន់), ៦-អត្តសញ្ញាណប័ណ្ណចិន ចំនួន០២សន្លឹក, ៧-កាតធនាគារចិន ចំនួន១០សន្លឹក,៨-កាតទូរស័ព្ទ ចំនួន០២សន្លឹក។

បច្ចុប្បន្នជនជាតិចិនខាងលើ និងសម្ភារដកហូត ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ