សំណុំរឿងបទល្មើសបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ តុលាការយោធានឹងប្រកាសសាលក្រម នៅថ្ងៃទី៧ឧសភា
4 ឆ្នាំ មុន
នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ តុលាការយោធាបានបើកសវនការកាត់ទោសអតីតមន្ត្រីយោធា ២នាក់ ពាក់ព័ន្ធនឹងការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ប្រព្រឹត្តទៅនៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦ដល់ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ។
ក្រោយពីបើកសវនាការសួរដេញដោលរយៈពេលពេញមួយព្រឹក លោក ប៉ោក ប៉ន អនុប្រធានតុលាការយោធា និងជាប្រធានអង្គសវនាការ បានសម្រេចនឹងប្រកាសសាលក្រមនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។
តាមរយៈការសួរដេញដោលនេះដែរ លោក ម៉ែន ហុង ព្រះរាជអាជ្ញារង តុលាការយោធា នៅតែបន្តរក្សាបទចោទប្រកាន់អតីតយោធាទាំងពីរនាក់នេះដដែល។ ជនជាប់ចោទ២រូប រួមមាន៖ ទី១៖ ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា និង ទី២៖ ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅ ជ័យ មឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា៕SS