សម្ដេច ហេង សំរិន ប្រធានរដ្ឋសភានៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចការងារនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។

មន្ត្រីរដ្ឋសភាបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភា ឆ្លៀតពេលអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោក ឡេ ខា ភៀវ អតីតអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុនីសវៀតណាម ដែលបានទទួលមរណភាព កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។

សម្តេចអគ្គ ហេង សំរិន ក៏គ្រោងជួបសវនាការ ជាមួយលោកស្រី ង្វៀន ធី គឹមងិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផងដែរ មុននឹងអញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅរសៀលថ្ងៃដដែលនេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ