សារប្រមាថព្យាការីមូហាំម៉ាត់តាមបណ្តាញសង្គមនៅឥណ្ឌា ធ្វើឲ្យមានការតវ៉ាស្លាប់៣នាក់ នឹងប៉ូលីស ៦០ នាក់រងរបួស
យ៉ាងហោចណាស់មានមនុស្ស ៣ នាក់ត្រូវបានសម្លាប់នឹងប៉ូលីស ៦០ នាក់បានរងរបួសនៅក្នុងអំពើហិង្សាកាលពីយប់ថ្ងៃអង្គារកន្លងទៅនៅ Bengaluruប្រទេសឥណ្ឌា ដោយសារតែមានការតវ៉ាជុំវិញការបង្ហោះសារលើបណ្តាញសង្គមដែលត្រូវបានគេរាយការណ៍ថាជាការប្រមាថធ្ងន់ធ្ងរដល់ព្យាការី មូហាំម៉ាត់បស់សាសនិកឥស្លាម នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព៍ត័មានRTRចុះផ្សាយនាថ្ងៃទី ១៣ សីហា ២០២ ។
ការវាយប្រហារតាមហ្វេសប៊ុកចំពោះព្យាការរីមូហាំម៉ាត់ធ្វើឡើងដោយយុវជនម្នាក់ដែលជាសាច់ញាតិអ្នកនយោបាយ បានធ្វើឲ្យប្រជាជនមូស្លីមតវ៉ានៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌានៅយប់ថ្ងៃអង្គារដោយទាមទាឲ្យចាប់ខ្លួនអហ្នកបង្ហោះសារ តែត្រូវបានប៉ះទង្គិចជាមួយប៉ូលីស រហូតដល់មានអំពើរហិង្សាដែលក្នុងនោះស្ថានីយ៍ប៉ូលីសមួយត្រូវបានវាយប្រហារ ផ្ទះនិងយានយន្តរបស់អ្នកនយោបាយមួយចំនូនត្រូវបានដុតបំផ្លាញ។
ការប៉ះទង្គិចដោយអំពើហិង្សាយ៉ាងសាហាវនៅ Bengaluruបាន បង្ខំឲ្យ អាជីវកម្មបិទទ្វារផងដែរ។
មន្ត្រីប៉ូលីសម្នាក់បាននិយាយថាច្បាប់បន្ទាន់មួយដែលហាមឃាត់ការប្រមូលផ្តុំត្រូវបានដាក់នៅក្នុងទីក្រុង Bengaluru ដែលជាទីក្រុងមួយដែលមានប្រជាជន ១២ លាននាក់ត្រូវបានគេស្គាល់ថាជាតំបន់ Silicon Valley របស់ប្រទេសឥណ្ឌា។ស្នងការប៉ូលីស Bengaluru Kamal Pant បានប្រាប់ថាយ៉ាងហោចណាស់មនុស្ស ១១០ នាក់ត្រូវបានចាប់ខ្លួន៕SP