អន្តរជាតិ៖ សហរដ្ឋអាមេរិក បានព្រមានថានឹងកំទេចរបបដឹកនាំកូរេខាងជើងចោល បើសិនជាហ៊ានប្រើអាវុធនុយក្លេអ៊ែរ បាញ់ដាក់លើសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្ត។ ការព្រមាននេះ បានធ្វើដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក ឡូយ អូស្ទីន (Lloyd Austin) គ្រាដែលភាពតានតឹងក្នុងដែនឧបទ្វីបកូរេកាន់តែកើនឡើងជាលំដាប់ ដោយសារតែកូរេខាងជើងបានខឹងនឹងការធ្វើសម យុទ្ធយោធារវាងសហរដ្ឋអាមេរិកនិងកូរេខាងត្បូង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី០៥ វិច្ឆិកា ២០២២។

កូរ៉េខាងជើងបានបាញ់គ្រាប់កាំភ្លើងធំប្រមាណ៨០គ្រាប់បន្ថែមទៀត ចូលទៅក្នុងតំបន់ព្រំដែនសមុទ្ទទាំងកណ្តាលយប់ ខណៈដែលរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនិងរដ្ឋមន្ត្រីការ ពារជាតិកូរេខាងត្បូងបានប្តេជ្ញាចិត្តបង្ហាញការប្រឈមមុខរបស់ខ្លួនក្នុងស្ថានភាពដែលកូរេខាង ជើងបានបាញ់មីស៊ីលនិងបាញ់កាំភ្លើងធំគម្រាមកំហែង។ ការបាញ់កាំភ្លើងធំជាង៨០គ្រាប់នេះ បានធ្វើឡើងទន្ទឹមនឹងសហរដ្ឋអាមេរិក បានព្រមានថា គេនឹងកំទេចរបបដឹកនាំកូរេខាងជើងចោល បើសិនជាហ៊ានប្រើ អាវុធនុយក្លេអ៊ែ័របាញ់ដាក់ លើសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្ត។

កូរេខាងជើងបានទាមទារឱ្យសហរដ្ឋអាមេរិកនិងកូរេខាងត្បូង ត្រូវបញ្ឈប់ការធ្វើសមយុទ្ធយោធា ដែលការទាមទារនោះបានធ្វើឡើងតាមរយៈការបាញ់គំរាមគ្រាប់មីស៊ីលបាលីស្ទីក និងគ្រាប់កាំភ្លើងត្បាល់ជាច្រើនដាក់ចូលមកក្នុងតំបន់ដែនសមុទ្ទ ប៉ុន្តែសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ធ្វើមិនដឹងមិនឮនិងមិនព្រមបញ្ឈប់ការធ្វើសមយុទ្ធយោធារបស់ខ្លួននោះឡើយ។

យ៉ាងណាមិញ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយ អូស្ទីន (Lloyd Austin) បានបោះសម្តីព្រមានដល់កូរេខាងជើង ថា បើសិនណាជារដ្ឋាភិបាលក្រុងព្យុងយ៉ាងហ៊ានតែប្រើអាវុធនុយក្លេអ៊ែរ បាញ់ប្រហារដាក់មកលើសហរដ្ឋអាមេរិកឬក្រុមសម្ព័ន្ធមិត្ត នោះគឺជាពេលវេលានៃទីបញ្ចប់នៃរបបដឹកនាំរបស់លោក គីមជុង អ៊ុន ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ