សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន៣០គីឡួក្រាម និងស្ដ្រីជនជាតិថៃម្នាក់ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង
ស្ដ្រីជនជាតិថៃម្នាក់ និងថ្នាំញៀនចំនួនប្រមាណ៣០គីឡួក្រាម ត្រូវកម្លាំងជំនាញ (ក៥) របស់មន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបាន នៅចំណុចច្រកអន្តរជាតិដូង ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០។
ប្រតិបត្ដិការនេះ ដឹកនាំដោយលោកនាយករង សាន សុទ្ធី, នាយករង គឹម តូ សហការជាមួយកម្លាំងជំនាញ របស់ស្នងការដ្ឋានគរបាល ខេត្តបាត់ដំបង ដោយមានការសម្របសម្រួលពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តបាត់ដំបង បានបើកការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាប។
ជនសង្ស័យ ដែលត្រូវមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនឈ្មោះ ផាន់ផុំ រតនា (PHANPHOM RATTANA) ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិថៃ។ កាន់លិខិត ឆ្លងដែនលេខAB ៤២៧៤៣៧៣ និងចាប់យកវត្ថុតាងសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន ICE ៣០កញ្ចប់ធំ ទម្ងន់ប្រមាណ៣០គីឡូក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ Sp