ប្រជាពលរដ្ឋនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ១៧នាក់ មានអាការៈក្តៅខ្លួននិងអ្នកខ្លះមានចេញកន្តួលក្រហមនិង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ ។
ក្រុមវេជ្ជបណ្ឌិតជំនាញមិនទាន់អាចវិនិច្ឆ័យបានទេដោយរង់ចាំលទ្ធផលពីមន្ទីរពេទ្យ ពិសោធន៍ប៉ាស្ទ័រជាមុនសិន ។អ្នកជំងឺទាំង១៧នាក់ (ស្រី៨នាក់) ក្នុងនោះមានកុមារ០៨នាក់។
បច្ចុប្បន្នអ្នកទាំងអស់កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕ SP