ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៤ ខែមេសា ក្រសួងសាធារណការ ប្រកាសផ្អាកដំណើរការមណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបអ៊ីអន ១ និងអ៊ីអន ២
4 ឆ្នាំ មុន
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងស្តីពីការ ផ្អាកដំណើរការជាបណ្តោះអាសន្ន មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងនៅផ្សារទំនើបអ៊ីអនម៉លទី១ និងអ៊ីអនម៉លទី២ បន្ថែម១សប្តាហ៍ ទៀត គិតចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។
នៅក្នងសេក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្សព្វផ្សាយ នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថាស្របជាមួយគ្នានេះផងដែរ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ជីបម៉ុង ណូរ៉ូមល នឹងផ្អាកដំណើរការជាបណ្តោះអាសន្ន ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ផងដែរ។
ប្រជាពលរដ្ឋ អាចទៅទទួលសេវាសាធារណៈនៅមណ្ឌលផ្តល់សេវាសាធារណៈ នៅក្នុងទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន៕SP