ភ្នំពេញ៖ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងនៅថ្ងៃទី២៨ ខែមេសានេះថា កម្លាំងកងរាជវុធហត្ថខេត្តស្វាយរៀង បានឃាត់ខ្លួនជនបរទេសជិត ២០០នាក់ ដែលបានលួចឆ្លងដែនដោយខុសច្បាប់ពីវៀតណាមចូលមកកម្ពុជា និងកំពុងបន្តស្វែងរកមេក្លោង និងអ្នកដែលពាក់ព័ន្ធដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ 

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅក្នុងសណ្ឋាគារដែលមានយីហោ «ផ្ទះល្វែងសណ្ឋាគារបួនរដូវ» ម្ចាស់សណ្ឋាគារគឺជនជាតិចិន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ 

លោក សៅ សុខា បានបញ្ជាក់ថា ដោយមានការទទួលព័ត៍មានថាមានការប្រមូលផ្តុំមនុស្សនៅក្នុងសណ្ឋាគារតនៅភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត ដោយមានការសង្ស័យកម្លាំងកងរាជអាវុធហត្ថបានធ្វើការត្រួតពិនិត្យ តាមរយៈការត្រួតពិនិត្យនេះ គឺរកឃើញមានមនុស្សជិត ២០០នាក់ គឺមានចិន ឥណ្ឌូនេស៊ី និងវៀតណាម។ ក្រោយពេលដែលសួរនាំ គឺពួកគេបានឆ្លងដែនពីវៀតណាមចូលមកកម្ពុជា ដោយបានពួនសម្ងំនៅក្នុងសណ្ឋាគារ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ