ភ្នំពេញ៖ ចំពោះបញ្ហានេះ លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យតួលេខនៃឆ្លងមានការកើនឡើងនេះ គឺដោយសារតែក្រុមគ្រូពេទ្យបានប្រើម៉ា ស៊ីនតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ដែលវាមានសមត្ថភាពអាចរកឃើញអ្នកមានវិជ្ជមាន ឫអវិជ្ជមានក្នុងរយះពេល១៥នាទី ហើយក្រោយធ្វើតេស្តរួច គឺបានបញ្ជូនវត្ថុសំណាកទៅមន្ទីរពិសោធន៍។

លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម គឺជាតំបន់ហានិភ័យខ្ពស់ អាត្រា នៃការតេស្តរកអ្នកឆ្លងវីរុសកូវីដ-១៩ មានពី១០ភាគរយ ឬលើស១០ភាគរយទៅទៀត ។

ម៉្យាងទៀត ដោយសាររាជរដ្ឋាភិបាល ពិសេសអាជ្ញាធរចេញវិធានការបិទខ្ទប់តំបន់មានហានិភ័យខ្ពស់ បានទាន់ពេលវេលា ទើបយើងអាចមានលទ្ធភាពតេស្តរកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីកាត់ផ្ដា ច់ខ្សែចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ