ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល ចាប់ផ្តើមធ្វើការយកសំណាក មន្ត្រីក្រសួងមហាផ្ទៃប្រមាណជា១ពាន់នាក់ បុគ្គលិកធនាគារកាថេ និងធនាគារចិន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទៅធ្វើតេស្តរកមេរោគកូវីដ១៩លើកទី៣ ដែលជាលើកចុងក្រោយ។

សូមជម្រាបថា  ការធ្វើតេស្តរកមេរោគកូវីដ១៩នេះដែរ ប្រព្រឹត្តិទៅរយៈពេល ១ថ្ងៃពេញ ចាប់ពីម៉ោង ៧ព្រឹកតទៅ នៅទីស្តីការក្រសួងមហាផ្ទៃ។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល ប្រាប់ដល់មន្ត្រីក្រសួងមហាផ្ទៃ ត្រូវទៅធ្វើតេស្តចាប់ពីម៉ោង ៧ព្រឹក។ ចំណែកឯបុគ្គលិកធនាគារកាថេ និងធនាគារចិន ត្រូវទៅធ្វើតេស្តចាប់ពីម៉ោង ១០ព្រឹក ដើម្បីកុំឲ្យមានជាន់ម៉ោងគ្នាជាមួយមន្ត្រីក្រសួងមហាផ្ទៃ។ ក្រសួងសូមបញ្ជាក់ថា ទីតាំងតែមួយកន្លែងប៉ុណ្ណោះនៅក្រសួងមហាផ្ទៃ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ