ភ្នំពេញ៖ ក្រុមហ៊ុន Solar and GPS Technology (Cambodia) Co., Ltd ដែលមានបទពិសោធន៍ជាង ៨ ឆ្នាំលើការលក់ឧបករណ៍ GPS សម្រាប់បំពាក់តាមរថយន្តគ្រប់ប្រភេទ ដែលអតិថិជនអាចជឿទុកចិត្តបានដូចនេះខាងក្រុមហ៊ុនបានសម្រេចផ្តល់កញ្ចប់ពិសេសថ្មីដែលមិនធ្លាប់មាន គឺលោកអ្នកគ្រាន់តែចំណាយ 133$ ម្តងនឹងទទួលបានដល់ទៅ ៣មុខបញ្ចូលគ្នា ដែលក្នុងនោះមាន ដូចជា ៖ ឧបករណ៍ GPS ជំនាន់ថ្មី និងប្រើប្រាស់ ជាមួយ app ថ្មីរបស់ក្រុមហ៊ុនផ្ទាល់ , ឈុតកាម៉េរ៉ាបំពាក់ក្នុងរថយន្តទាំងខាងមុខ-ក្រោយ និង មិនគិតថ្លៃសេវាកម្មប្រចាំខែរហូតទៅដល់ចំនួន ០៣ខែ ។

តំណាងក្រុមហ៊ុន Solar and GPS បានបញ្ជាក់ផងដែរថា ការផ្តល់ជូនកញ្ចប់ពិសេសនេះពុំធ្លាប់មានពីមុនទេដោយសារថ្មីៗនេះក្រុមហ៊ុនទើបនាំចូលនូវឧបករណ៍ GPS ជំនាន់ថ្មី និង app បង្កើតថ្មីដែលយានយន្តរបស់លោកអ្នកគឺមានលក្ខណៈLiveផ្ទាល់នៅពេលកំពុងបើកបរដែលបង្ករភាពងាយស្រួលប្រើប្រាស់បំផុតគ្រប់ប្រភេទទូរស័ព្ទដៃ smartphone ហេតុដូចនេះដើម្បីផ្សព្វផ្សាយបច្ចេកវិទ្យានៃ GPSនិងលើកទឹកចិត្តដល់អថិជនថ្មីដែលមិនទាន់បានភ្ជាប់ឧបករណ៍ GPS នៅលើយានយន្ត រួមទាំងអតិថិជនកំពុងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនកន្លងផងដែរ ។

ជាមួយគ្នានេះ តំណាងម្ចាស់ក្រុមហ៊ុនបានគូសបញ្ជាក់ថា សម្រាប់កាមេរ៉ាភ្ជាប់ក្នុងរថយន្តនេះមានតួនាទី និងលក្ខណៈពិសេសគឺ អាចទាញយករូបភាព និងវីដេអូបានលឿននិងមានសំលេងច្បាស់( download via WIFI) និងមាន App សម្រាប់មើលភ្លាមៗ និងរក្សាទុករូបភាព , ពិសេសជាងនេះកាមេរ៉ាជំនាន់ថ្មីនេះអាចថតទុកទាំងខាងមុខ និងខាងក្រោយបានក្នុងពេលតែមួយ ។ អ្វីដែលកាន់តែពិសេសនោះទោះលោកអ្នកដែលបានទិញក្នុង promotion ក៏ដោយ តែការធានារបស់ក្រុមហ៊ុនគឺមានរយៈពេល ១២ខែដូចនឹងការទិញពេលគ្មានPromotion ដែរ ។

សម្រាប់ព័ត៌មានពីសេវាកម្ម ឧបករណ៍ GPS និងកាម៉េរ៉ារថយន្តនេះ សូមទំនាក់ទំនងបុគ្គលិកផ្នែកលក់ និងផ្នែកបម្រើសេវាកម្ម តាមរយៈ ៖ 023 96 68 68 , 071 5558 168, 069 33 99 67, 069 33 99 68 ។ អាស័យដ្ឋានរបស់ក្រុមហ៊ុនផ្ទាល់ ៖ ផ្ទះលេខ 96F, ផ្លូវលេខ 63, សង្កាត់ ទន្លេបាសាក់, ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ