ក្រុមហ៊ុន Solar & GPS ដាក់ដំណើរការ app ថ្មីឈ្មោះ SolarGPS+ ងាយស្រួលប្រើប្រាស់បំផុតគ្រប់ប្រភេទទូរស័ព្ទដៃ Smartphone !
ភ្នំពេញ៖ ដោយមានការគាំទ្រ និងតម្រូវការចាំបាច់ពីសំណាក់អតិថិជនថ្មី និងអតិថិជនដែលកំពុងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Solar and GPS Technology (Cambodia) Co., Ltd ជាច្រើន ក្រុមហ៊ុនបានបង្កើត app ថ្មីមួយទៀតសម្រាប់ឆ្លើយតបទៅនឹងតំរូវការរបស់អតិថិជនដែល App ថ្មីនេះមានភាពងាយស្រួលប្រើប្រាស់ និងអាចទាញយកគ្រប់ប្រភេទទូរស័ព្ទដៃ ទាំងប្រភេទ iOS និង Android ។ លោកអ្នកអាច Scan QR code ដែលមានភ្ជាប់ក្នុងរូបភាព ដើម្បីទាញយក app របស់ក្រុមហ៊ុន ។
អ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុនបានបញ្ជាក់ផងដែរថា កន្លងមកក្រុមហ៊ុនមានapp និងwebsite សម្រាប់គ្រប់គ្រងយានយន្តគ្រប់ប្រភេទ អាស្រ័យទៅលើប្រភេទអាជីវកម្មខ្នាតតូច (យានយន្តតិច )អាជីវកម្មធំ(យានយន្តច្រើន) តួរយ៉ាងដូចក្រុមហ៊ុនបង់រំលស់យានយន្ត, ក្រុមហ៊ុនដឹកជញ្ជូនជាដើម ។
ថ្មីៗនេះផ្អែកតាមតម្រូវការចាំបាច់របស់អតិថិជនបច្ចុប្បន្ននិងការវិវឌ្ឍន៏របស់បច្ចេកវិទ្យាឧបករណ៍ GPS ដូចនេះហើយក្រុមហ៊ុន SolarGPS បានសម្រេចបង្កើត App ថ្មីដែលអាចគ្រប់គ្រងយានយន្តលោកអ្នកបានយ៉ាងងាយស្រួល និងងាយប្រើប្រាស់បំផុត ជាលក្ខណៈគ្រួសារ រហូតដល់អាជីវកម្មតូច ខ្នាតមធ្យម និងខ្នាតធំផងដែរ។
សូមជម្រាបជូនដែរថាអត្ថប្រយោជន៍ និងមុខងារពិសេសៗរបស់ app ថ្មីនេះគឺមានដូចជា នៅពេលយានយន្តលោកអ្នកកំពុងបើកបរនៅលើដងផ្លូវ នោះរូបសញ្ញាយានយន្ត (icon) នឹងមានចលនានៅលើ app ផងដែរ ( Live Real-Time ) , អាចភ្ជាប់យានយន្តជាច្រើនគ្រឿងក្នុងគណនីតែមួយ ( one user, one control ), អាចមើលផែនទី google map ច្បាស់ និងទីតាំងដងផ្លូវបានថតទុកដោយ google ( Street View ), គ្រប់គ្រងល្បឿនដែលកំពុងបើកបរ និងទោះម៉ាស៊ីនយានយន្តពន្លត់ ក៏ GPS នៅដំណើរការបានជាធម្មតាទូទាំង 25 រាជធានី-ខេត្ត និងមុខងារមួយចំនួនផ្សេងៗទៀត ។
អ្នកជំនាញផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុនបានគូសបញ្ជាក់ផងដែរថា មុខងារទាំងនេះគឺជាមូលដ្ឋានគ្រឹះរបស់ឧបករណ៍ GPS ដែលមានសារៈសំខាន់បំផុត ។ ក្រុមហ៊ុននឹងបន្តចក្ខុវិស័យអភិវឌ្ឍន៍មុខងារថ្មីៗ សំខាន់ៗបន្ថែមទៀតដើម្បីស្របទៅតាមបច្ចេកវិទ្យាបច្ចុប្បន្ន និងតាមតម្រូវការរបស់អតិថិជន ។
អ្នកគ្រប់គ្រងផ្នែកទីផ្សារក៏បានបន្ថែមផងដែរថា បុគ្គលិកផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុនមានបទពិសោធន៍ការងារយូរឆ្នាំលើការតំឡើងឧបករណ៍ ព្រមទាំងបុគ្គលិកផ្នែកបម្រើអតិថិជនរង់ចាំឆ្លើយតបនូវបញ្ហាបច្ចេកទេស និងដោះស្រាយជូនអតិថិជនភ្លាមៗ ។
សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនង ភ្នាក់ងារបម្រើសេវាកម្មអតិថិជនតាមរយៈលេខទូរស័ព្ទ 023 96 68 68 , 071 5558 168, 069 33 99 67, 069 33 99 68 ។អាស័យដ្ឋានរបស់ក្រុមហ៊ុនផ្ទាល់ ផ្ទះលេខ 96F, ផ្លូវលេខ 63, សង្កាត់ ទន្លេបាសាក់, ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ។