ក្រុមហ៊ុន Meta ប្រកាសពីប្រាក់ចំណេញ ១៤ពាន់លានដុល្លារ ក្នុងពេល ៣ខែ
បរទេស៖ ក្រុមហ៊ុន Meta ដែលគេស្គាល់ថា ជាក្រុមហ៊ុនបណ្តាញសង្គម Facebook បានរាយការណ៍ពីប្រាក់ចំណេញចំនួន ១៤ពាន់លានដុល្លារ ក្នុងរយៈពេល៣ ខែចុងក្រោយ នៃឆ្នាំ២០២៣ ជាការចំណេញលើសពីការព្យាករណ៍របស់អ្នកវិភាគ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន CNN នៅថ្ងៃទី០២ កុម្ភ: ២០២៣។
ប្រធានក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយថា «យើងមានត្រីមាស ដ៏ល្អ ខណៈដែលសហគមន៍ និងអាជីវកម្មរបស់យើងបន្តរីកចម្រើន» ។ លោក Zuckerberg បាននិយាយទៀតថា «យើងបានធ្វើឱ្យមានការរីកចម្រើនជាច្រើន លើចក្ខុវិស័យរបស់យើង សម្រាប់ការជឿនលឿនទៅលើ AI ឬ បញ្ញាសិប្បនិម្មិត និង ប្រព័ន្ធអ៊ីធឺណែតអនាគត Metaverse»។
ជាមួយគ្នានេះ ភាគហ៊ុន Meta បានកើនឡើងច្រើនជាង ១២ ភាគរយ ពោលគឺដល់ ៤៤៥ ដុល្លារ ក្នុងការជួញដូរទីផ្សារ។
ការរាយការណ៍ពីប្រាក់ចំណូលនេះបានកើតឡើង ស្របពេលដែលសហស្ថាបនិក Zuckerberg ទើបតែបង្ហាញខ្លួនផ្តល់សក្ខីកម្ម នៅមុខស្ថាប័ននីតិបញ្ញត្តិ ទាក់ទងនឹងបញ្ហាកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមអ៊ីនធឺណិត។ នេះធ្លាប់ត្រូវបានអ្នកវិភាគទម្លាក់ការព្យាករណ៍ពីប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ កន្លងមក។
ក្នុងរយៈពេល៣ខែចុងក្រោយ នៃឆ្នាំ២០២៣ ទាក់ទងនឹងការចំណេញនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Titan បានតាមពីក្រោយក្រុមហ៊ុន Meta។ រីឯ Instagram វិញ បាននិយាយថា ប្រាក់ចំណូលបានកើនឡើងដល់ ៤០.១ ពាន់លានដុល្លារ ក្នុងត្រីមាសនោះ ខណៈដែលមនុស្សប្រហែល ៣.១ ពាន់លាននាក់ បានប្រើប្រាស់បណ្តាញសង្គមមួយនេះ ជាប្រចាំខែ៕