បងប្អូនប្រជាពលរដ្ឋ នឹងទទួលបានសារ SMS រំលឹកឱ្យទៅបន្ត សុពលភាពបណ្ណបើកបរ ពីក្រសួងសាធារណការ និងដឹកជញ្ជូន ចំពោះអ្នកកាន់បណ្ណបើកបរមួយចំនួន ដែលមិនទាន់ទទួលបានសាររំលឹក ដោយសារបានប្តូរលេខទូរសព្ទ ឬមិនបានផ្តល់លេខទូរសព្ទពេលដែលមកទទួលសេវាចុងក្រោយបង្អស់ សូមពិនិត្យមើលសុពលភាពបណ្ណបើកបររបស់ខ្លួន ដើម្បីប្តូរ និងពន្យារទាន់ពេលវេលា និងផ្តល់លេខទូរសព្ទ មកកាន់ក្រុមការងាររបស់ក្រសួង។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ អាចប្តូរ និងពន្យារបណ្ណបើកបរ នៅមណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន១ (ចន្ទ-អាទិត្យ ម៉ោង០៩:០០ព្រឹក - ០៨:០០យប់) មណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន២ (ចន្ទ-អាទិត្យ ម៉ោង០៩:០០ព្រឹក - ១០:០០យប់) អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត។

រាល់ពេលមកធ្វើបណ្ណបើកបរ ត្រូវភ្ជាប់មកនូវឯកសារដូចជា៖

១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់ ករណីនៅ AEON 1&2)

៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់ករណីនៅ AEON 1&2)

៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។

សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ប្រឡងបណ្ណបើកបរយានយន្ត អាចធ្វើបានតាមគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត ទាំងការប្រឡងទ្រឹស្តី និងដៃចង្កូត

ចំពោះទីតាំងប្រឡងយកបណ្ណបើកបរ៖ ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេ និងមន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត។

រីឯ ឯកសារសម្រាប់ការប្រឡងយកបណ្ណបើកបរ៖

១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់ ករណីនៅ AEON1&2)

៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់ ករណីនៅ AEON1&2)

៤. ករណីប្រឡងប្រភេទ គ ឃ និង ង ត្រូវមានលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ