ភ្នំពេញ ៖ Smart កំពុងជួបប្រទះបញ្ហា ខ្សែកាបអុបទិចត្រូវបានកាត់ផ្ដាច់ នៅទីតាំងស្ថានីយ សំខាន់របស់ Smart ដែលធ្វើឲ្យប៉ះពាល់ដល់ការតេចេញ និងទទួលការហៅចូល ក៏ដូចជា ការប្រើអ៊ីនធឺណិត ព្រមទាំងកម្មវិធីមួយចំនួនដូចជា SmartNas និង SmartLuy ដល់អតិថិជនមួយចំនួន។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ Smart នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសរបស់ Smart កំពុងធ្វើការពិនិត្យ និងជួសជុលដើម្បីធានាបានថា សេវាកម្មខាងលើនឹងដំណើរការជាធម្មតាឲ្យបានឆាប់រហ័សបំផុត។
ក្នុងអំឡុងពេលនេះសូមធ្វើការបើកនិងបិទ Airplane Mode ដើម្បីធ្វើអោយទូរស័ព្ទ របស់អ្នកព្យាយាមភ្ឆាប់មកបណ្តាញឡើងវិញ។ ក្រុមហ៊ុន សូមអធ្យាស្រ័យចំពោះ ភាពរអាក់រអួល និងអរគុណចំពោះការអត់ធ្មត់របស់លោកអ្នក៕