សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់រាជរដ្ឋាភិបាល លើការដាក់កំហិតការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងប្រទេស ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត-១៩

នៅទីស្តីការក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីផ្សព្វផ្សាយនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសរបស់ប្រជាពលរដ្ឋ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត-១៩ ទៅដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំងអស់ ស្នងការដ្ឋានរាជធានី-ខេត្តទាំងអស់ និងគ្រប់អាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាអោយបទបញ្ជានេះកាន់តែមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះធ្វើឡើងភ្លាមៗ ក្រោយពេលរាជរដ្ឋាភិបាល ដាក់បទបញ្ជាដាក់កំហិតការធ្វើដំណើរក្នុងប្រទេស ដើម្បីជំរុញបន្ថែមនូវការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល នៅតាមគោលដៅនានាតាមរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការចាត់វិធានការការពារពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេស៕

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ