ប្រធានក្លិបស្ដេចស Real Madrid លោក Florentino Perez នៅតែមានក្តីសុបិន្តចង់ចុះហត្ថលេខាលើ Neymar នេះបើយោងតាមភ្នាក់ងាររបស់អតីតកីឡាករ Wagner Ribeiro ។ Perez ចង់បាន Neymar ត្រឡប់មក Bernabeu តាំងពីពេលដែលគាត់នៅ Santosមកម្លេះ ទោះបីជាតារាប្រេស៊ីលនៅទីបំផុត "ធ្វើតាមបេះដូងរបស់គាត់" ហើយបានសំរេចចិត្តចុះហត្ថលេខាលើគូប្រជែង Clasico របស់ពួកគេ Barcelona ។

ដោយឡែក Barca នៅតែចង់នាំ Neymar ត្រលប់មក Camp Nou ពី Paris Paris-Germain ប៉ុន្តែតាមសម្ដីលោក Mediapro ដែលជាប្រធានគ្រោងនឹងចាក់ផ្សាយការប្រកួត Ligue 1 នៅរដូវកាលក្រោយបាននិយាយថាវាមិនអាចទៅរួចទេដែល Barca អាចផ្តល់កញ្ចប់ទឹកប្រាក់សន្ធិកសន្ធាប់ក្នុងការផ្លាស់ប្តូរបែបនេះ។ 

Ribeiro បានប្រាប់ ESPN ថា "Neymar ចង់មក Barcelona (នៅពេលដែលគាត់លេងអោយ Santos)" ។  ខ្ញុំបានព្យាយាមយ៉ាងខ្លាំងដើម្បីនាំគាត់ទៅ Real Madrid ហើយខ្ញុំបាននាំភ្នាក់ងារ Real Madrid បីនាក់ទៅ Sao Paulo ។ ពួកគេចំណាយពេល ១៥ ថ្ងៃនៅក្នុងការិយាល័យរបស់ខ្ញុំជាមួយឪពុករបស់ Neymar ជាមួយ Neymar ព្យាយាមចុះហត្ថលេខាជាមួយគាត់។

ទោះបីជាយ៉ាងណា Neymar បានចំណាយពេល ៤ រដូវកាលជាមួយ Barcelona ដោយឈ្នះជើងឯក  លីគ ២ដង Copas del Rey និង Champions League ក្នុងឆ្នាំ ២០១៤-១៥ ។ ទន្ទឹមនឹងខ្សែប្រយុទ្ធ Lionel Messi និង Luis Suarez ជាដៃគូដល់ល្អក្នុងប្រវត្តិសាស្ត្របាល់ទាត់(MSN) ហើយ Neymar រកបាន ១០៥ គ្រាប់ក្នុង ១៨៦ ប្រកួតគ្រប់ការប្រកួតសម្រាប់ក្លឹប។

គួរបញ្ជាក់ផងដែរថា គាត់បានផ្លាស់ទៅ PSG ក្នុងកិច្ចព្រមព្រៀងបំបែកឯតទគ្គកម្មពិភពលោកនារដូវក្តៅឆ្នាំ ២០១៧ ហើយស្របពេលដែលគោលដៅរបស់ Neymar នៅតែបន្តផ្សារភ្ជាប់ជាបន្តបន្ទាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់បាល់ទាត់អេស្ប៉ាញវិញ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ