(បាងកក)៖ បើតាមការចេញផ្សាយដោយ កាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១បានបញ្ជាក់ថា ប្រទេសថៃ ទទួលបានសិទ្ធពីក្រុមហ៊ុនវ៉ាក់សាំង (AstraZeneca) ដែលអនុញ្ញាតិឱ្យ ថៃអាចផលិតវ៉ាក់សាំងដោយផ្ទាល់នៅក្នុងប្រទេសខ្លូន ។

សូមបញ្ជាក់ថា រដ្ឋបាលចំណីអាហារនិងឱសថ (FDA) បានសម្រេចយក Siam Bioscience ជាអ្នកទទួលរាប់រងដំណើរការនៃការផលិតវ៉ាក់សាំងនេះ។ ក្រុមហ៊ុន រួមទាំងដៃគូពាក់ព័ន្ធទាំងអស់ បានកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីធានាថា វ៉ាក់សាំងត្រូវបានផ្គត់ផ្គង់គ្រប់ចំនួន ដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ។ចំពោះគុណភាពវ៉ាក់សាំងវិញ ថ្វីត្បិតតែផលិតនៅក្នុងស្រុក ប៉ុន្តែប្រធានក្រុមហ៊ុន អាស្រ្តាហ្សេនេកា ប្រចាំប្រទេសថៃ បានចេញមកបញ្ជាក់យ៉ាងច្បាស់ថា វ៉ាក់សាំងនឹងត្រូវបានផលិតឡើងដោយ សុវត្ថិភាពនិងប្រសិទ្ធភាព គឺស្របតាមស្តង់ដារ។ 

សូមបន្ថែមថា តាមការអះអាងរបស់ប្រធានរូបនេះ វ៉ាក់សាំង អាស្រ្តាហ្សេនេកាផលិតនៅប្រទេសថៃ ប្រសិទ្ធភាពគឺមិនចាញ់វ៉ាក់សាំងរបស់ក្រុមហ៊ុន អាមេរិកនោះទេ។ មិនតែប៉ុណ្ណោះ ប្រទេសថៃ មានគម្រោងផ្គត់ផ្គង់វ៉ាក់សាំងទៅដល់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដដែលកំពុងធ្វើទុក្ខបុកម្នេញទៅដល់ការដល់រស់នៅ និង ជីវភាពរបស់ប្រជាជន៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ